No matter what kind of traveller you are, we’ve got a tour (or a dozen) that’ll fit you just right.
Eco-tour-related sustainable tourism. We operated from our passion and hobby to meet customers’ needs and challenges by supporting the local community to change their behaviors of harvesting biodiversity and deforesting trees by diving all responsible travelers experience a unique memory.
Postive feedback from customers’reviews on Facebook page and key partners at community about their satisfaction and comments.
All journeys also bring you new knowledge, experiences and opinion from participants. We will notify you about great information weekly.
ដើម្បីចូលរួមលើកកម្ពស់សោភ័ណភាព និងបរិស្ថានសម្រាប់ភ្ញៀវទេសចរជាតិ អន្ដរជាតិឱ្យមកលេងកម្សាន្ដឱ្យបានកាន់តែច្រើនថែមទៀត នៅក្នុងតំបន់ទេសចរណ៍ធម្មជាតិក្នុងស្រុក ក្រសួងទេសចរណ៍បានបង្ហាញនូវតំបន់ទេសចរណ៍ធម្មជាតិមួយកន្លែងដែលមានឈ្មោះថា ខ្នងផ្សា ដែលជាតំបន់ព្រៃភ្នំដ៏ធំមួយស្ថិតនៅក្នុងភូមិតាំងបំពង តំបន់រលាក់កង់ជើង ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
ខ្នងផ្សា ជាទីតាំងប្រសព្វមុំបីដែលផ្សាភ្ជាប់ខេត្តចំនួនបីគឺ ខេត្តកោះកុង កំពុងស្ពឺ និងខេត្ដពោធិ៍សាត់ ហើយជាតំបន់មួយដែលសម្បូរទៅព្រៃឈើក្រាស់ ជ្រលងភ្នំខ្ពស់ៗ វាលស្រល់ដ៏ស្រស់ស្អាត និងសម្បូរទៅដោយសត្វព្រៃកម្រជាច្រើនប្រភេទ។ នេះបើយោងតាមក្រសួងទេសចរណ៍។
នៅពេលព្រឹកព្រលឹម យើងគួរធ្វើដំណើរទៅកាន់ពយខ្នងផ្សា ដើម្បីទស្សនាភាពស្រស់ស្អាតនៃរស្មីព្រះអាទិត្យរះ អមដោយអាកាសធាតុត្រជាក់ និងពពកហោះ។ នៅពេលល្ងាច យើងអាចទស្សនាថ្ងៃលិចពីលើខ្នងភ្នំផងដែរ ដែលធ្វើឲ្យសម្រស់ទេសភាពមើលទៅពណ៌មាសក្រហមឆ្អិនឆ្អៅ។
ចំពោះការធ្វើដំណើរទៅកាន់ភូមិ សហគមន៍ខ្នងផ្សា យើងត្រូវធ្វើដំណើរតាមផ្លូវជាតិលេខ៤ ទៅកាន់ទីរួមខេត្តកំពង់ស្ពឺ ក្រោយឆ្លងស្ពានខេត្តកំពង់ស្ពឺប្រមាណជាង១គីឡូម៉ែត្រ យើងបត់តាមស្តុបតេលា (ច្បារមន) ទៅស្តាំ ប្រមាណ១គីឡូម៉ែត្រ យើងនឹងឃើញផ្លូវបត់ឆ្វេងដែលមានស្លាកសញ្ញាប្រាប់ផ្លូវទៅឱរ៉ាល់។ បន្ទាប់ពីបត់ចូលតាមច្រកឱរ៉ាល់ (ផ្លូវ៤៤) ប្រហែល៥០គីឡូម៉ែត្រ យើងនឹងដល់រង្វង់មូលឱរ៉ាល់ រួចយើងបន្តដំណើរទៅមុខ តាមផ្លូវលំប្រមាណ ៣៥គីឡូម៉ែត ដោយជិះកាត់តេទឹកពុះ យើងនឹងទៅដល់ភូមិរលាក់កងជើង ដែលជាភូមិនៃភ្នំខ្នងផ្សា។
ការធ្វើដំណើរទៅកាន់កំពូលភ្នំខ្នងផ្សាដើម្បីឡើងខ្នងផ្សា គឺត្រូវឱ្យយើងចូលទៅទីស្នាក់ការបរិស្ថាន ដែលនៅក្នុងភូមិដើម្បីស្រង់ឈ្មោះអ្នកឡើងភ្នំ និងងាយស្រួលក្នុងការគ្រប់គ្រង ហើយតម្រូវឱ្យមន្ត្រីបរិស្ថានទៅជាមួយដើម្បីមើលការខុសត្រូវ និងការពារផងដែរ ។
ជាមួយគ្នានេះ អ្នកភូមិសហគមន៍ នឹងដឹកនាំសម្រាប់ការនាំផ្លូវ ហើយពួកគាត់ក៏នឹងជួយស្ពាយឥវ៉ាន់ និងដាំស្លឱ្យយើងញាំផងដែរ។ ចំពោះការធ្វើដំណើរពីភូមិទៅដល់ជើងភ្នំ យើងអាចជិះគោយន្តសហគមន៍ ដែលចំណាយពេលប្រហែល ២ម៉ោង។ បន្ទាប់មកត្រូវដើរដោយថ្មើរជើងឡើងភ្នំ ហើយតាមផ្លូវមិនពិបាកណាស់ណាទេ ដោយមានដីរាប និងទួល។ សម្រាប់អ្នកដើរលឿនល្មម និងមិនសូវឈប់សម្រាក គឺចំណាយពេលប្រមាណ ៤-៥ម៉ោង ឬលើសពីនេះទើបទៅដល់កំពូលភ្នំ។
ជាការណែនាំសម្រាប់ភ្ញៀវទេសចរដែលចង់ទៅកម្សាន្ដនៅទីនោះ គួរដាក់ទឹកសម្រាប់ញាំយ៉ាងតិចម្នាក់ ១-២ដបធំ សម្រាប់ញាំតាមផ្លូវពេលធ្វើដំណើរ។ យើងក៏អាចច្រកទឹកសម្រាប់ញាំតាមផ្លូវបាន តែគួរមានប្រដាប់ចំរោះទឹក ឬដាំទឹកតាមផ្លូវ។ សម្រាប់ការសម្រាកនៅលើកំពូលភ្នំ យើងគួរត្រៀមតង់ ឬអង្រឹងជាមួយនឹងដំបូល ឬប្លាស្ទីកគ្រប ដើម្បីការពារជ្រាបទឹកភ្លៀង ឬសន្សើម។ លើសពីនេះ គួរត្រៀមអាវ ឬភួយក្រាស់ៗ ព្រោះនៅទីនោះពេលយប់គឺត្រជាក់ខ្លាំង។
ចំពោះការត្រៀមម្ហូបអាហារ និងទឹកសម្រាប់ញាំ យើងត្រូវត្រៀមរបស់ណាក្រៀមៗទុកបានយូរ ស្រាល… ដូចជាត្រីងៀត ងៀតគោ និងសាច់ក្រក ចំពោះអង្ករដាំបាយ គឺទិញអ្នកភូមិនៅខាងក្រោមយកទៅលើភ្នំ។ ក្រៅពីនេះគួរត្រៀមមីកំប៉ុង នំបុ័ង ត្រីខ ឬទឹកដោះគោក្រែម កាហ្វេ… សម្រាប់ជាអាហារពេលព្រឹក។ សម្រាប់ទឹកញាំ ក្នុងរដូវប្រាំង គឺអាចពិបាករឿងទឹកបន្តិច តែនៅលើនោះមានទឹកធ្លាក់ដែលមានទឹកល្មមអាចប្រើប្រាស់បានសម្រាប់ងូត ដាំញាំ ឬធ្វើម្ហូបអាហារ បើអាចគួរទិញឧបករណ៍ចម្រោះទឹក ប្រើប្រាស់ផ្ទាល់ខ្លួន។
ជាចុងក្រោយនេះ ក្រសួងទេសចរណ៍ ក៏សូមអំពាវនាវដល់ភ្ញៀវទេសចរទាំងអស់ ដែលបានទៅទស្សនានៅតំបន់នោះ សូមចូលរួមជួយរក្សាអនាម័យ និងរៀបចំប្រមូលសម្រាមឱ្យបានត្រឹមត្រូវ ដើម្បីសហគមន៍ខ្នងផ្សា កាន់តែស្រស់បំព្រងសម្រាប់ យើងទាំងអស់គ្នា៕
Supporting local products is a great way to help your community thrive. When you buy products that are made locally, you're supporting small businesses and the local economy. In addition, local products often have a smaller carbon footprint because they don't have to travel as far to get to you. So, next time you're shopping, consider looking for local options and supporting the businesses in your community.
Ecotourism is any form of tourism that focuses on traveling to natural environments with the goals of uniting conservation, communities, and sustainable travel. It aims to minimize physical, social, behavioral, and psychological impacts while building environmental and cultural awareness and respect. There are many eco tours available in various locations around the world, such as the 10 eco trips offered by TourRadar, which range in length from one day to 28 days and visit 15 different countries. Additionally, specific locations such as the Babcock Ranch Eco-Tours in Southwest Florida and the Catalina Island Conservancy in California offer unique outdoor tours that allow visitors to enjoy the natural environment while learning about conservation efforts.
កោះកុងក្រៅកាន់តែស្អាត Most stunning island
ទេសភាពនៃធម្មជាតិស្រស់ស្អាតហើយ តែបើមានអ្នកពូកែថតទៀត កាន់តែធ្វើអោយយើងមានអារម្មណ៍ថាទីនោះកាន់ស្អាតទ្វេរដង។
សូមអរគុណក្រុមចុងក្រោយនៃចុងរដូវប្រាំងនេះ ជួបគ្នាម្តងទៀតនៅចុងឆ្នាំនេះ ។
The nature scenery is more beautiful because great capturing to fulfill more attractive.Thank you, the last group of the beginning of this rainy season, see you again at the end of this year.
Khnang Veal is an interesting adventure tourist destination located in Sorya Village, Ta Sal Commune, Aural District, Kampong Speu Province, within the Phnom Oral Wildlife Sanctuary. The beauty there is in all seasons with pine plantations and green fields, Da Touch Waterfall, Yeay, Mao Waterfall, Chhay Kanh, and Ou Trachak Chet, more specifically, we can enjoy the sunrise, sunset, nature, and biodiversity. Khnang Veal always welcomes tourists to support the community and encourages them to patrol, find wildlife traps/snares, and protect biodiversity. It's great escaping with your mates to share and getaway to a green zone to charge your energy in nature, located in Aural Wildlife Sanctuary. This mountain has the best viewpoint with the sunrise and sea clouds in this rainy season. Gathering your friends to reconnect with nature makes you closer and refreshes the mood by making fun and great memories.
ស្ងប់ស្ងាត់នៅខ្នងផ្សារ Silent Moments at Khnang Phsa
Silent Moments at Khnang Phsa: Camp close to nature and peace around the campsite. Thanks for always selecting our services.
Grab your seats for a weekend getaway in November!
We thank our participants for choosing our service to experience the breathtaking views of the vast Cardamom Mountains rainforest, its rich natural resources, diverse biodiversity, and stunning landscapes. We look forward to seeing you at our next destination!